យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា ទម្លាប់នៃការគេងមិនគ្រប់គ្រាន់ គឺកត្តាចម្បងដែលធ្វើឱ្យអ្នកប្រឈមមុខនឹងជំងឺទឹកនោមផ្អែមប្រភេទទី២។
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា មនុស្សដែលគេងតិចជាង ៦ ម៉ោងក្នុងមួយថ្ងៃ គឺមានហានិភ័យខ្ពស់ក្នុងការកើតជំងឺនេះ ទោះបីជាពួកគេមានរបបអាហារសុខភាពល្អ និងឧស្សាហ៍ហាត់ប្រាណយ៉ាងណាក៏ដោយ។ ការខ្វះការគេងរំខានដល់ដំណើរការផលិត និងការប្រើប្រាស់អ័រម៉ូនអាំងស៊ុយលីន ដែលជាហេតុធ្វើឱ្យជាតិស្ករកើនឡើងក្នុងឈាម។
ដើម្បីការពារសុខភាព មនុស្សពេញវ័យគួរគេងឱ្យបានពី ៧ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃ ព្រមទាំងបង្កើតបរិយាកាសគេងឱ្យបានស្ងប់ស្ងាត់ មិនត្រូវលេងទូរស័ព្ទ ឬហូបចុកមុនពេលចូលគេងឡើយ៕