យោងតាមការចុះផ្សាយពីប្រភពបរទេស រយៈពេលរួមភេទមិនមានស្តង់ដាកំណត់ច្បាស់លាស់ទេ គឺអាស្រ័យលើអារម្មណ៍ ស្មារតី និងតម្រូវការរបស់គូស្នេហ៍ម្នាក់ៗ។
ប៉ុន្តែ យោងតាមការសិក្សាស្រាវជ្រាវ រយៈពេលផ្លូវការជាមធ្យមគឺចន្លោះពី ៣ ទៅ ១៣ នាទី ដែលត្រូវបានចាត់ទុកថាមានសុវត្ថិភាពនិងសមស្រប។ ក្នុងនោះរយៈពេលពី ៧ ទៅ ១៣ នាទី ត្រូវបានគេចាត់ទុកជាកម្រិតល្អប្រសើរនិងពេញចិត្តបំផុត។ ការរួមភេទក្រោម ២ នាទីអាចលឿនពេក ខណៈពេលលើសពី ១៣ ទៅ ៣០ នាទីអាចធ្វើឱ្យហត់នឿយ។ វ័យមិនមែនជាកត្តាលុបបំបាត់ពេលវេលានេះទេ ប៉ុន្តែបញ្ហាស្ត្រេស និងកង្វល់អាចធ្វើឱ្យការរួមភេទខ្លីជាងមុន។
អ្នកជំនាញបានសង្កត់ធ្ងន់ថា គុណភាពនៃការស្រឡាញ់ ការយល់ចិត្ត និងសេចក្តីសុខសាន្តរបស់ភាគីទាំងពីរគឺជារឿងសំខាន់បំផុត ជាជាងការប្រណាំងប្រជែងនឹងពេលវេលា៕