ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអ្នកម្តាយគួរតែពិសារក្នុងកំឡុងពេលមានផ្ទៃពោះ ទើបកូនអាចស្អាត ឆ្លាត និងមានសុខភាពល្អ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែញ៉ាំផ្លែស្រការនាគ ព្រោះក្នុងនោះមានសារធាតុចិញ្ចឹមខ្ពស់ ថែមទាំងមានផ្ទុកកាលស្យូម និងសារធាតុដទៃជាច្រើនទៀត ដោយអាចធ្វើឲ្យអ្នកម្តាយចៀសពីជំងឺខ្វះឈាម ព្រមទាំងអាចការពារសម្រស់របស់អ្នកម្តាយ ព្រមទាំងទារកក្នុងផ្ទៃបានទៀតផង។
- ផ្លែគីវីក៏មានផ្ទុកសារធាតុចិញ្ចឹមច្រើនដែរ ដោយអាចធ្វើឲ្យអារម្មណ៍អ្នកស្ងប់ ជួយឲ្យអ្នកគេងលក់ស្រួលទៀតផង។ ដូចនេះ អ្នកអាចពិសារបាន ប៉ុន្តែមិនគួរច្រើនពេកឡើយ។ ជាពិសេស ពេលដែលអ្នកមានជំងឺផ្តាសាយ រលាកក្រពះ ឬរាក អ្នកមិនគួរញ៉ាំឡើយ ព្រោះអាចធ្វើឲ្យជំងឺធ្ងន់ធ្ងរបាន។
- ប្រសិនជាអ្នកចង់ឲ្យសក់ក្បាលកូនច្រើន និងប្រព័ន្ធការពាររាងកាយរឹងមាំ អ្នកគួរតែពិសារទំពាំងបាយជូរ។ ប៉ុន្តែប្រសិនជាអ្នកម្តាយមានជំងឺទឹកនោមផ្អែម មិនគួរញ៉ាំឡើយ ព្រោះអាចលើសជាតិស្ករបាន។
- ផ្លែចេកក៏អ្នកគួរតែបរិភោគដែរ ព្រោះអាចជួយឲ្យខួរក្បាលកូនលូតលាស់បានល្អ ថែមទាំងអាចការពារអ្នកមិនសូវមានអារម្មណ៍ថាហត់ទៀតផង។ ប៉ុន្តែអ្នកម្តាយមានជំងឺទឹកនោមផ្អែម មិនគួរញ៉ាំច្រើនឡើយ។
- ផ្លែប៉ោម អាចធ្វើឲ្យអ្នកស្អាត ថែមទាំងអាចផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់កូន។ ដូចនេះ អ្នកអាចញ៉ាំបាន ប៉ុន្តែមិនគួរច្រើនឡើយ ព្រោះក្នុងនោះមានផ្ទុកជាតិស្ករខ្ពស់។
- អ្នកម្តាយគួរតែពិសារផ្លែទទឹម ព្រោះអាចជួយកាត់បន្ថយមិនឲ្យអ្នកក្អួត ថែមទាំងអាចជួយធ្វើឲ្យខួរក្បាលកូនលូតលាស់បានល្អផងដែរ។
- ចំណែកផ្លែស្ត្រប៊ឺរីវិញ អាចធ្វើឲ្យក្រពះអ្នករំលាយអាហារបានល្អ ថែមទាំងអាចការពារអ្នកពីជំងឺទល់លាមកផងដែរ។ ជាពិសេស អាចជួយឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អទៀតផង។ ដូចនេះ អ្នកម្តាយគួរតែពិសារផ្លែឈើទាំងនេះ ទើបអាចជួយកូនក្នុងផ្ទៃឲ្យលូតលាស់បានល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)