យោងតាមការចុះផ្សាយពីប្រភពបរទេស ដើម្បីថែរក្សាថាមពល និងតុល្យភាពអ័រម៉ូន ជាពិសេសសម្រាប់ស្ត្រីវ័យមាស វេជ្ជបណ្ឌិតបានណែនាំឱ្យបន្ថែមអាហារ ៦ ប្រភេទនេះក្នុងរបបអាហារប្រចាំថ្ងៃ៖
ផ្លែបឺរជួយរក្សាជាតិសំណើម និងតុល្យភាពអ័រម៉ូន, សូកូឡាខ្មៅជួយឱ្យអារម្មណ៍ធូរស្រាល និងមានក្តីសុខ, ពងមាន់ជួយបង្កើនថាមពល និងកាត់បន្ថយការអស់កម្លាំង, ត្រីសាម៉ុងជួយកាត់បន្ថយការរលាក និងធ្វើឱ្យអ័រម៉ូនដំណើរការល្អ, រមៀតជួយប្រឆាំងការរលាក និងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា, និងស្ពៃស្ពីណាចជួយបន្ធូរភាពតានតឹង និងសម្រាកប្រព័ន្ធប្រសាទ។
ការបរិភោគអាហារទាំងនេះជាប្រចាំ គឺជាវិធីសាស្ត្រធម្មជាតិដ៏មានប្រសិទ្ធភាពក្នុងការបង្កើនគុណភាពជីវិត និងភាពស្និទ្ធស្នាលរវាងគូស្វាមីភរិយា៕