យោងតាមការចុះផ្សាយពីប្រភពបរទេស ការប្រើប្រាស់ថង់រុំអាហារដោយមិនត្រឹមត្រូវអាចធ្វើឱ្យសារធាតុគីមីពីផ្លាស្ទិកជ្រាបចូលទៅក្នុងអាហារ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។
អ្នកគួរចៀសវាងទម្លាប់រុំអាហារនៅពេលកំពុងក្តៅ ការឱ្យថង់រុំប៉ះផ្ទាល់ជាមួយអាហារមានជាតិខ្លាញ់ ឬអាស៊ីតខ្ពស់ ការប្រើថង់រុំធម្មតាក្នុងមីក្រូវ៉េវ និងការប្រើថង់រុំឡើងវិញ។ ដើម្បីសុវត្ថិភាព គួរជ្រើសរើសថង់រុំប្រភេទ PE ដែលមានប្រភព និងស្លាកសញ្ញាបញ្ជាក់ច្បាស់លាស់។
សម្រាប់អាហារដែលត្រូវការរក្សាទុកយូរ ឬអាហារដែលមានជាតិខ្លាញ់ច្រើន ការផ្លាស់ប្តូរទៅប្រើប្រាស់ប្រអប់កែវ ឬប្រអប់សេរ៉ាមិចជំនួសវិញ គឺជាជម្រើសដ៏ល្អបំផុត និងមានសុវត្ថិភាពជាងការប្រើថង់រុំអាហារ៕