យោងតាមការចុះផ្សាយពីប្រភពបរទេស ការផឹកទឹកមិនត្រឹមត្រូវអាចបង្កគ្រោះថ្នាក់ដល់សុខភាពសរសៃឈាម ដូច្នេះអ្នកគួរជៀសវាងទម្លាប់ចំនួន ៤ គឺការផឹកទឹកលាយអំបិលនៅពេលព្រឹកដែលធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ ការផឹកទឹកត្រជាក់កកភ្លាមៗក្រោយពេលក្តៅ ឬហាត់ប្រាណដែលធ្វើឱ្យសរសៃឈាមរួញ ការផឹកទឹកច្រើនពេកក្រោយអាហារឆ្អែតដែលធ្វើឱ្យប្រព័ន្ធរំលាយអាហារនិងបេះដូងធ្វើការហួសកម្លាំង និងការផឹកទឹកច្រើនពេកមុនពេលចូលគេងដែលរំខានដល់ការសម្រាកនិងប៉ះពាល់ដល់សម្ពាធឈាម។
ជំនួសមកវិញ អ្នកគួរផឹកទឹកក្តៅឧណ្ហៗយឺតៗនៅពេលព្រឹក សម្រាកឱ្យស្ងប់មុននឹងផឹកទឹកក្រោយពេលហាត់ប្រាណ ផឹកទឹកមុនអាហារ ៣០ នាទី និងផឹកទឹកត្រឹមតែ ១កែវក្នុងរយៈពេល ៤០ នាទីមុនពេលចូលគេង ដើម្បីរក្សាសុខភាពសរសៃឈាមឱ្យរឹងមាំ និងកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមយ៉ាងមានប្រសិទ្ធភាព៕