យោងតាមការចុះផ្សាយពីប្រភពបរទេស ការចិញ្ចឹមកូនប្រុសហាក់ដូចជាពិបាក មិនមែនដោយសារកូនមានចរិតខូចពីកំណើតនោះទេ ប៉ុន្តែគឺមកពីឪពុកម្តាយប្រើប្រាស់វិធីសាស្ត្រអប់រំខុស ដោយយកស្តង់ដារកូនស្រីដែលមានភាពស្ងប់ស្ងាត់មកអនុវត្តលើកូនប្រុសដែលមានថាមពលខ្លាំង និងចូលចិត្តសកម្មភាព។
តាមធម្មជាតិ ខួរក្បាលរបស់កូនប្រុសវិវត្តទៅផ្នែកគ្រប់គ្រងអារម្មណ៍យឺតជាងកូនស្រី ដូច្នេះការដែលគេរឹងរូស ឬមិនអាចអង្គុយស្ងៀម គឺជាការបង្ហាញពីការលូតលាស់តាមបែបធម្មជាតិ មិនមែនជាការបះបោរឡើយ។ ជំនួសឱ្យការស្រែកគំហក ឬបង្ខំឱ្យកូនធ្វើតាមចិត្ត ឪពុកម្តាយគួរផ្លាស់ប្តូរមកជាការយល់ដឹងពីចរិតលក្ខណៈរបស់កូន ផ្តល់ឱកាសឱ្យកូនបញ្ចេញថាមពល និងមានភាពអត់ធ្មត់ក្នុងការអប់រំដោយភាពទន់ភ្លន់។
នៅពេលអ្នកឈប់បង្ខំកូនឱ្យដើរតាមគំរូដែលអ្នកចង់បាន ហើយចាប់ផ្តើមទទួលយក និងយល់ពីចង្វាក់លូតលាស់របស់គេ នោះការចិញ្ចឹមកូនប្រុសនឹងក្លាយជារឿងដែលងាយស្រួល និងមានភាពកក់ក្តៅជាងមុន៕