យោងតាមការចុះផ្សាយពីប្រភពបរទេស ភាពផ្ទុយគ្នាដ៏គ្រោះថ្នាក់ក្នុងគ្រួសារសម័យថ្មី គឺការដែលឪពុកម្តាយតែងតែរិះគន់ការថែទាំរបស់ជីដូនជីតា ខណៈខ្លួនឯងជាអ្នកផ្ទេរភារកិច្ចមើលថែកូនឱ្យលោកទាំងស្រុងដោយសារការងារមមាញឹក។
ការឈរចាំតែផ្តល់យោបល់រិះគន់ ដោយមិនចូលរួមថែទាំផ្ទាល់ មិនត្រឹមតែជាអំពើអយុត្តិធម៌សម្រាប់ជីដូនជីតាដែលលះបង់កម្លាំងកាយកម្លាំងចិត្តនោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យកូនធ្លាក់ក្នុងជម្លោះផ្លូវចិត្ត និងបាត់បង់ភាពកក់ក្តៅទៀតផង។ អ្វីដែលកូនត្រូវការបំផុតមិនមែនជាទ្រឹស្តីចិញ្ចឹមកូនបែបទំនើបពីឪពុកម្តាយដែលអវត្តមាននោះទេ ប៉ុន្តែជាការមានវត្តមានជាក់ស្តែង ការលេង និងការផ្តល់ភាពកក់ក្តៅពីឪពុកម្តាយផ្ទាល់។
ការចិញ្ចឹមកូនមិនមែនជាការប្រកួតប្រជែងថានរណាត្រឹមត្រូវជាងនោះទេ ប៉ុន្តែជាការទទួលខុសត្រូវ និងការរួមដំណើរជាមួយកូន ដែលឪពុកម្តាយមិនអាចប្រគល់ឱ្យអ្នកដទៃធ្វើជំនួសបានឡើយ៕