យោងតាមការចុះផ្សាយពីប្រភពបរទេស នៅចន្លោះម៉ោង ៤ ដល់ម៉ោង ៨ ព្រឹក ឈាមមានសភាពខាប់ខ្លាំង ដែលងាយបង្កជាជំងឺដាច់សរសៃឈាម។
ដើម្បីសុវត្ថិភាព អ្នកត្រូវចៀសវាងការផឹកទឹកអំបិល ទឹកត្រជាក់លឿនៗ ឬការទុកយូរមិនផឹកទឹកក្រោយភ្ញាក់ពីគេង។ ផ្ទុយទៅវិញ អ្នកគួរផឹកទឹកក្តៅឧណ្ហៗប្រហែល ៤៥ អង្សាសេ ដោយផឹកយឺតៗមួយៗ និងគួរផឹកទឹកក្តៅឧណ្ហៗប្រហែល១កែវមុនពេលចូលគេង ៤០ នាទី ដើម្បីរក្សាជាតិទឹកក្នុងឈាមកុំឱ្យខាប់នៅពេលយប់។
ការអនុវត្តទម្លាប់សាមញ្ញទាំងនេះ គឺជាវិធីសាស្ត្រល្អបំផុតក្នុងការថែរក្សាសុខភាពសរសៃឈាមឱ្យរឹងមាំ និងកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមបានយ៉ាងល្អប្រសើរ៕