យោងតាមការចុះផ្សាយពីប្រភពបរទេស ដើម្បីចៀសវាងបញ្ហាក្រួសក្នុងតម្រងនោមដែលបង្កការឈឺចាប់ខ្លាំង អ្នកគួរកាត់បន្ថយការទទួលទានអាហារសម្បូរជាតិអុកសាឡាត (ដូចជា ស្ពៃខ្មៅ អាល់ម៉ុន ដំឡូងបារាំង) អាហារដែលមានជាតិប្រៃខ្លាំង (បង្កើនជាតិសូដ្យូម) និងការញ៉ាំប្រូតេអ៊ីនពីសត្វ (សាច់ក្រហម សាច់បក្សី ស៊ុត ត្រី) ច្រើនហួសប្រមាណ។
ការទទួលទានអាហារទាំងនេះលើសកម្រិត ធ្វើឱ្យតម្រងនោមធ្វើការខ្លាំង និងបង្កើនហានិភ័យនៃការបង្កើតក្រួស។ កត្តាសំខាន់បំផុតក្នុងការការពារតម្រងនោម គឺការផឹកទឹកស្អាតឱ្យបានគ្រប់គ្រាន់ពី ២ ទៅ ២,៥ លីត្រជារៀងរាល់ថ្ងៃ ដើម្បីជួយសម្រួលដល់ដំណើរការច្រោះ និងបញ្ចេញជាតិពុលចេញពីរាងកាយ៕