យោងតាមការចុះផ្សាយពីប្រភពបរទេស ថ្លើមមានសុខភាពល្អអាចសង្កេតបានតាមរយៈការរំលាយអាហារល្អ ស្បែកស្រស់ថ្លាមិនលឿង ទឹកនោមមានពណ៌លឿងស្រាល បន្ទោរបង់ទៀងទាត់ រាងកាយមានថាមពលគ្រប់គ្រាន់ និងរក្សាទម្ងន់ព្រមទាំងជាតិខ្លាញ់ក្នុងឈាមបានសមស្រប។
ទោះជាយ៉ាងណា ការពិនិត្យឈាមនៅតែជាវិធីសាស្ត្រត្រឹមត្រូវបំផុត។ ប្រសិនបើមានអាការៈខុសប្រក្រតីដូចជា ឈឺចុកចាប់ត្រង់ផ្នែកខាងស្តាំក្រោមឆ្អឹងជំនី ឬនោមពណ៌ចាស់ខ្លាំង អ្នកគួរទៅពិនិត្យសុខភាពជាបន្ទាន់៕