យោងតាមការចុះផ្សាយពីប្រភពបរទេស ការផ្លាស់ប្តូរនៃក្លិនខ្លួន អាចជាសញ្ញាព្រមានដំបូងពីបញ្ហាសុខភាព ជាពិសេសគឺជំងឺទឹកនោមផ្អែម។
នៅពេលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ខ្លាំង ឬកង្វះអាំងស៊ុយលីន រាងកាយនឹងចាប់ផ្តើមបំបែកអាស៊ីតខ្លាញ់ដើម្បីបង្កើតថាមពល ដែលធ្វើឱ្យកំហាប់សារធាតុគីមីហៅថា “ខេតូន”កើនឡើងក្នុងឈាម។ លទ្ធផលគឺធ្វើឱ្យដង្ហើម ឬញើសរបស់អ្នកបញ្ចេញក្លិនផ្អែមស្រដៀងនឹងផ្លែឈើ ឬស្ករគ្រាប់។
ប្រសិនបើអ្នកសម្គាល់ឃើញក្លិននេះកើតឡើងស្របពេលនឹងអាការៈអស់កម្លាំងខ្លាំង ស្ងួតមាត់ ឬឈឺពោះ នោះគឺជាសញ្ញាអាសន្នដែលត្រូវជួបគ្រូពេទ្យជាបន្ទាន់។ ដើម្បីការពារជំងឺនេះ អ្នកគួរកាត់បន្ថយអាហារផ្អែមនិងម្សៅ ផឹកទឹកឱ្យបានច្រើន និងឧស្សាហ៍ហាត់ប្រាណដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាម៕