យោងតាមការចុះផ្សាយពីប្រភពបរទេស ជាតិពុលដែលផលិតដោយបាក់តេរីក្នុងបរិស្ថានខ្វះអុកស៊ីហ្សែន គឺជាជាតិពុលសរសៃប្រសាទដ៏ខ្លាំងក្លាបំផុតដែលអាចបង្កឱ្យមានសភាពខ្សោយសាច់ដុំ ពិបាកលេបអាហារ និងស្ទះផ្លូវដង្ហើមរហូតដល់ស្លាប់។
អាហារផ្អាប់ផលិតតាមផ្ទះដូចជាត្រីផ្អក បន្លែជ្រក់ ឬអាហារកំប៉ុងដែលរក្សាទុកមិនត្រឹមត្រូវ គឺជាប្រភពចម្បងនៃហានិភ័យនេះ។ ដើម្បីសុវត្ថិភាព ចូរចៀសវាងការបរិភោគអាហារដែលមានក្លិនមិនប្រក្រតី ឬមានសញ្ញាខូចគុណភាព ហើយត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ ប្រសិនបើមានរោគសញ្ញាស្រវាំងភ្នែក ខ្សោយសាច់ដុំ ឬពិបាកដកដង្ហើមក្រោយពេលបរិភោគអាហារ៕