យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាខ្យងជាអាហារពេញនិយម ប៉ុន្តែអ្នកដែលមានអាការៈអាឡែស៊ី អ្នកមានជំងឺទឹកនោមផ្អែម តម្រងនោម លើសឈាម ជំងឺរលាកសន្លាក់ហ្គោដ ក៏ដូចជាស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន និងអ្នកមានជំងឺហឺតឬក្អក គួរចៀសវាងឬកម្រិតការញ៉ាំខ្យងដើម្បីការពារផលប៉ះពាល់ដល់សុខភាព។
លើសពីនេះ ការញ៉ាំខ្យងមិនឆ្អិនល្អអាចបង្កហានិភ័យខ្ពស់នៃការឆ្លងមេរោគ ប៉ារ៉ាស៊ីត និងសត្វល្អិត ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់រាងកាយ។ ដូច្នេះ ដើម្បីសុវត្ថិភាព អ្នកត្រូវធានាថាខ្យងត្រូវបានលាងសម្អាតស្អាត និងចម្អិនឱ្យឆ្អិនល្អមុនពេលបរិភោគ៕