យោងតាមការចុះផ្សាយពីប្រភពបរទេសម្ទេសមានផ្ទុកសារធាតុដែលជួយជំរុញខួរក្បាលឱ្យបញ្ចេញអ័រម៉ូនកាត់បន្ថយការឈឺចាប់យ៉ាងមានប្រសិទ្ធភាពសម្រាប់អ្នកឈឺសន្លាក់ និងសាច់ដុំ។
បន្ថែមពីនេះ ម្ទេសជួយសម្រួលចរន្តឈាម បញ្ចុះសម្ពាធឈាម និងសម្បូរទៅដោយវីតាមីនដែលពង្រឹងប្រព័ន្ធភាពស៊ាំ។ ទោះជាយ៉ាងណា ដោយសារម្ទេសមានជាតិហឹរក្ដៅខ្លាំង អ្នកដែលមានបញ្ហាក្រពះគួរទទួលទានក្នុងកម្រិតមធ្យម និងពិគ្រោះជាមួយអ្នកជំនាញមុនប្រើវាជាឱសថព្យាបាលរោគ៕