យោងតាមការចុះផ្សាយពីប្រភពបរទេស សកម្មភាពផ្លូវភេទអាចបង្កគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើបុរសមានបញ្ហាសុខភាពលាក់កំបាំង។ បុរស ៣ ក្រុមដែលត្រូវប្រុងប្រយ័ត្នខ្ពស់រួមមាន៖
អ្នកមានជំងឺបេះដូងនិងសរសៃឈាម, អ្នកមានជំងឺរំលាយអាហារ (ទឹកនោមផ្អែម/ខ្លាញ់ក្នុងឈាម) និងអ្នកដែលប្រើប្រាស់គ្រឿងស្រវឹងឬសារធាតុញៀនមុនពេលរួមភេទ។
ដើម្បីសុវត្ថិភាព ត្រូវគ្រប់គ្រងជំងឺប្រចាំកាយឱ្យបានល្អ, ជៀសវាងគ្រឿងស្រវឹង និងត្រូវបញ្ឈប់សកម្មភាពភ្លាមៗប្រសិនបើមានអាការៈឈឺទ្រូង ពិបាកដកដង្ហើម ឬវិលមុខ។ ការរួមភេទដោយយល់ពីដែនកំណត់នៃសុខភាព គឺជាគន្លឹះការពារជីវិត៕