ចែករំលែក
  • 381
  •  
  •  

ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យអ្នកចាស់មុនអាយុបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អាហារបំពងខ្លាញ់ ដូចជាប្រហិតបំពង ស្លាបមាន់បំពង អ្នកគួរតែចៀសឲ្យឆ្ងាយប្រសិនជាអាច ព្រោះអាហារទាំងនេះគឺបំផ្លាញស្បែកអ្នកខ្លាំងណាស់ ដោយអាចធ្វើឲ្យស្បែកអ្នកឆាប់ចាស់មុនអាយុ។ ជាពិសេស ក៏អាចធ្វើឲ្យអ្នកងាយធាត់ផងដែរ។
  2. ភេសជ្ជៈដែលមានជាតិផ្អែមខ្លាំងក៏មិនគួរពិសារច្រើនដែរ ព្រោះអាចធ្វើឲ្យស្បែកអ្នកឆាប់ជ្រួញ ថែមទាំងអាចធ្វើឲ្យខួរក្បាលអ្នកដំណើរការយឺត ដោយការចងចាំអាចចុះខ្សោយបានទៀតផង។
  3. អាហារកំប៉ុងទាំងឡាយ គឺជាអាហារដែលមិនស្រស់ឡើយ ថែមទាំងមានផ្ទុកគីមីច្រើនទៀតផង។ ដូចនេះ បើអ្នកហ៊ានតែពិសារច្រើន ស្បែកអ្នកនឹងអាចបំផ្លាញដោយងាយ ថែមទាំងអាចបំផ្លាញសុខភាពអ្នកទៀតផង។
  4. សាច់ក្រក ក៏អ្នកមិនគួរពិសារច្រើនដែរ ព្រោះជាអាហារដែលផ្ទុកអំបិលខ្ពស់ ដោយអាចបំផ្លាញស្បែក និងសុខភាពអ្នកដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការបរិភោគអាហារទាំងនេះឲ្យបានខ្ពស់៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)