យោងតាមការចុះផ្សាយពីប្រភពបរទេស ដើម្បីឱ្យជីវិតផ្លូវភេទកាន់តែប្រសើរឡើង អ្នកជំនាញណែនាំឱ្យអនុវត្តលំហាត់ប្រាណ ៣ យ៉ាងជារៀងរាល់ថ្ងៃ៖
ទីមួយគឺការហាត់ពង្រឹកដាច់ដុំអាងត្រគាក ដែលជួយពន្យារពេល និងបង្កើនភាពតឹងណែន។ ទីពីរគឺការរាំក្បាច់រាំក្បាលពោះ ឬលេងយូហ្គា ដើម្បីបង្កើនភាពបត់បែន និងកម្លាំងនៅតំបន់ចង្កេះ។ ទីបីគឺការហាត់ដកដង្ហើមឱ្យបានត្រឹមត្រូវ ដែលជួយបង្កើនលំហូរឈាម និងអុកស៊ីសែនទៅកាន់ប្រដាប់បន្តពូជ។
ការអនុវត្តសកម្មភាពទាំងនេះជាប្រចាំ គឺជាគន្លឹះដ៏សំខាន់ក្នុងការថែរក្សាសាច់ដុំអាងត្រគាកឱ្យរឹងមាំ និងជួយឱ្យជីវិតគូមានសុភមង្គលជាងមុន៕