យោងតាមការចុះផ្សាយពីប្រភពបរទេស ការលើកឡើងដែលថាការសម្រេចកាមដោយខ្លួនឯងធ្វើឱ្យលិង្គរួញខ្លី គឺជាការយល់ខុសសុទ្ធសាធ។
ទំហំលិង្គមនុស្សអាស្រ័យទៅលើហ្សែន របបអាហារ ការហាត់ប្រាណ និងគុណភាពនៃការគេងប៉ុណ្ណោះ មិនមែនពាក់ព័ន្ធនឹងសកម្មភាពផ្លូវភេទឡើយ។ សកម្មភាពនេះមិនប៉ះពាល់ដល់ការលូតលាស់ឬធ្វើឱ្យបាត់បង់សារធាតុចិញ្ចឹមរហូតដល់ប៉ះពាល់ដល់ការលូតលាស់នោះទេ។
ទោះជាយ៉ាងណាក៏ដោយ អ្នកគួរអនុវត្តក្នុងកម្រិតមធ្យម ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពទូទៅ ការងារ ឬការសិក្សា និងគួរយកចិត្តទុកដាក់លើរបបអាហារ និងការគេងឱ្យបានគ្រប់គ្រាន់សម្រាប់សុខភាពល្អ៕