យោងតាមការចុះផ្សាយពីប្រភពបរទេសជីរវ៉ាន់ស៊ុយមិនត្រឹមតែជាបន្លែសម្រាប់បន្ថែមរសជាតិប៉ុណ្ណោះទេ ប៉ុន្តែជាឱសថជួយព្យាបាល និងថែទាំសុខភាពជាច្រើន។
វាមានប្រសិទ្ធភាពខ្ពស់ក្នុងការសម្រាលអាការៈផ្តាសាយ បញ្ចុះជាតិស្ករក្នុងឈាម កាត់បន្ថយកូឡេស្តេរ៉ុល និងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។ អ្នកអាចប្រើវាដោយដាំទឹកផឹក ឬប្រើសម្រាប់ងូតដើម្បីសម្អាតស្បែក។
ទោះយ៉ាងណា គួរប្រើក្នុងកម្រិតសមល្មម មិនត្រូវប្រើជំនួសថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃឡើយ ហើយស្ត្រីមានផ្ទៃពោះឬកុមារតូចៗគួរពិគ្រោះជាមួយគ្រូពេទ្យមុនប្រើប្រាស់៕