យោងតាមការចុះផ្សាយពីប្រភពបរទេស ស្ពៃពួយឡេងសម្បូរទៅដោយវីតាមីន C, K, A និងជាតិដែក ដែលជួយជំរុញការផលិតកូឡាជែនធ្វើឱ្យស្បែកតឹងណែន ព្រមទាំងពង្រឹងចរន្តឈាមក្រោមស្បែកក្បាលជួយឱ្យសក់ភ្លឺរលោងនិងកាត់បន្ថយការជ្រុះ។
ក្រៅពីនេះ វាជួយការពារសុខភាពភ្នែក ពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយដល់ប្រព័ន្ធរំលាយអាហារ។ ដើម្បីសុវត្ថិភាព និងទទួលបានគុណប្រយោជន៍ពេញលេញ អ្នកគួរទទួលទានក្នុងបរិមាណសមល្មម និងចេះផ្លាស់ប្តូរជាមួយបន្លែផ្សេងទៀត ដើម្បីចៀសវាងជាតិអាស៊ីតដែលអាចប៉ះពាល់ដល់ការស្រូបយកកាល់ស្យូម និងបង្កើនហានិភ័យនៃគ្រួសក្នុងតម្រងនោម៕