យោងតាមការចុះផ្សាយពីប្រភពបរទេស ភាពបែកបាក់រវាងបងប្អូនក្រោយពេលឪពុកម្តាយលាចាកលោក មិនមែនកើតឡើងដោយសារភាពក្រីក្រនោះទេ ប៉ុន្តែមកពីកង្វះភាពច្បាស់លាស់ពីឪពុកម្តាយ។
មេរៀនសំខាន់ៗទាំង ៣ ដែលឪពុកម្តាយគួរកំណត់ឱ្យបានច្បាស់លាស់នៅពេលនៅមានជីវិតរួមមាន៖ ទីមួយ បង្រៀនកូនថាការជួយគ្នាគឺជាទឹកចិត្តមិនមែនជាកាតព្វកិច្ច ដើម្បីចៀសវាងភាពអយុត្តិធម៌ និងការអន់ចិត្ត។ ទីពីរ ត្រូវបែងចែកទ្រព្យសម្បត្តិឱ្យបានច្បាស់លាស់ និងបើកចំហ ដើម្បីកុំឱ្យកូនៗមានការសង្ស័យ និងជម្លោះនឹងគ្នា។ ទីបី ត្រូវដាស់តឿនកូនជានិច្ចថាទោះបីឪពុកម្តាយមិននៅទៀតក៏ដោយ បងប្អូនត្រូវតែបន្តរក្សាទំនាក់ទំនង និងស្រឡាញ់គ្នា។
គ្រួសារដែលមានសុភមង្គលពិតប្រាកដ គឺការដែលបងប្អូននៅតែអាចអង្គុយញ៉ាំបាយជុំគ្នាយ៉ាងកក់ក្តៅ ទោះបីជាគ្មានឪពុកម្តាយកណ្តាលក៏ដោយ៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕