យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺទឹកនោមផ្អែមអាចបង្ហាញរោគសញ្ញាមុនដំបូងតាមរយៈការផ្លាស់ប្តូរនៅលើផ្ទៃមុខ ដែលអ្នកមិនគួរមើលរំលង។
សញ្ញាទាំង ៧ រួមមាន ការហើមជុំវិញភ្នែក, សក់ស្តើងរួមជាមួយស្បែកក្បាលខ្លាញ់, ការកើតមុនច្រើនមិនឈប់ឈរ, ស្នាមជាំខ្មៅនៅលើស្បែក, បបូរមាត់និងមាត់ស្ងួតរ៉ាំរ៉ៃ, ការលេចឡើងនូវស្នាមអុចខ្មៅលើផ្ទៃមុខ, និងបញ្ហាស្បែកដែលមិនបាត់ទៅវិញដោយការប្រើប្រាស់គ្រឿងសម្អាង។
ប្រសិនបើសង្កេតឃើញសញ្ញាទាំងនេះចាប់ពី ៣ ឡើងទៅ អ្នកគួរតែទៅពិនិត្យកម្រិតជាតិស្ករក្នុងឈាមជាបន្ទាន់។ ការរកឃើញជំងឺនៅដំណាក់កាលដំបូង គឺជាវិធីសាស្ត្រតែមួយគត់ដើម្បីគ្រប់គ្រងជាតិស្ករ និងទប់ស្កាត់ផលវិបាកធ្ងន់ធ្ងរដល់សុខភាព៕