យោងតាមការចុះផ្សាយពីប្រភពបរទេស ទឹកឃ្មុំមិនមែនជាថ្នាំព្យាបាលជំងឺតម្រងនោមឡើយ ហើយការប្រើប្រាស់ខុសអាចបង្កគ្រោះថ្នាក់ដល់ជីវិត។
ជាតិស្ករ Fructose ក្នុងទឹកឃ្មុំធ្វើឱ្យអាស៊ីតអ៊ុយរិកកើនឡើង ដែលជះផលប៉ះពាល់ធ្ងន់ធ្ងរដល់តម្រងនោមដែលចុះខ្សោយស្រាប់។ អ្នកជំងឺត្រូវចៀសវាងការប្រើទឹកឃ្មុំទាំងស្រុង ហើយងាកមកគ្រប់គ្រងរបបអាហារឱ្យបានម៉ឺងម៉ាត់ រួមមានការកំណត់ប្រូតេអ៊ីន ប៉ូតាស្យូម និងផូស្វ័រ តាមការណែនាំរបស់គ្រូពេទ្យជំនាញ។
សូមកុំជឿលើការប្រើប្រាស់អាហារធម្មជាតិដោយគ្មានមូលដ្ឋានវេជ្ជសាស្ត្រ ដើម្បីការពារផលវិបាកដែលមិនអាចកែប្រែបាន៕