យោងតាមការចុះផ្សាយពីប្រភពបរទេស សមត្ថភាព និងភាពផ្អែមល្ហែមរបស់បុរសក្នុងជីវិតផ្លូវភេទ អាចកត់សម្គាល់បានតាមរយៈព័ត៌មានលម្អិតតូចៗមួយចំនួន៖
ទីមួយគឺការមានសំឡេងទាបផ្អែមមានភាពជឿជាក់ក្នុងការបញ្ចេញកាយវិការ និងចេះសម្របខ្លួនតាមអារម្មណ៍ដៃគូ។ ទីពីរគឺការចេះយកចិត្តទុកដាក់ និងផ្ដល់តម្លៃដល់តម្រូវការរបស់អ្នកទាំងក្នុងជីវិតប្រចាំថ្ងៃ និងក្នុងពេលរួមភេទ។ ទីបីគឺការមានសុខភាពរាងកាយមាំមួនដែលផ្តល់ឱ្យនូវភាពអត់ធ្មត់ខ្ពស់ និងការមានចិត្តច្នៃប្រឌិតចូលចិត្តស្វែងយល់អ្វីដែលថ្មីៗ ដើម្បីឱ្យជីវិតគូមានភាពរស់រវើក។
ចំណុចសំខាន់បំផុតគឺការគោរព និងការចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង ដែលបង្ហាញថាគាត់គឺជាបុរសដែលមានភាពចាស់ទុំ និងយកចិត្តទុកដាក់ចំពោះអ្នក៕