យោងតាមការចុះផ្សាយពីប្រភពបរទេស មិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយបញ្ជាក់ថា ការផឹកទឹកមុនពេលចូលគេងអាចការពារជំងឺដាច់សរសៃឈាមខួរក្បាលបានដោយផ្ទាល់នោះទេ។
ជំងឺនេះកើតឡើងដោយសារកត្តាស្មុគស្មាញជាច្រើន រួមមានជំងឺប្រចាំកាយ ទម្លាប់រស់នៅ និងអាយុ ដែលមិនអាចការពារបានត្រឹមតែការផឹកទឹកមួយកែវឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការរក្សាជាតិទឹកក្នុងរាងកាយឱ្យបានគ្រប់គ្រាន់ (២-៣ លីត្រក្នុងមួយថ្ងៃ) គឺមានសារៈសំខាន់បំផុតសម្រាប់សុខភាព។ ការផឹកទឹកក្ដៅឧណ្ហៗ ១កែវមុនចូលគេង ៣០-៦០ នាទី ជួយឱ្យចរន្តឈាមដើរស្រួល ធ្វើឱ្យអារម្មណ៍ធូរស្រាល និងជួយឱ្យគេងលក់ស្រួល។
សរុបមក ការផឹកទឹកជាទម្លាប់ដ៏ល្អសម្រាប់ជំនួយប្រព័ន្ធរំលាយអាហារ ការបញ្ចេញជាតិពុល និងពង្រឹងប្រព័ន្ធភាពស៊ាំ ប៉ុន្តែដើម្បីការពារជំងឺដាច់សរសៃឈាមខួរក្បាល អ្នកត្រូវអនុវត្តរបៀបរស់នៅដែលមានសុខភាពល្អ និងពិនិត្យសុខភាពតាមកាលកំណត់ជាចម្បង៕