យោងតាមការចុះផ្សាយពីប្រភពបរទេស ដំឡូងជ្វាអាចជួយគ្រប់គ្រងជាតិស្ករបានល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយសារវាមានសន្ទស្សន៍ជាតិស្ករទាប និងសម្បូរទៅដោយជាតិសរសៃដែលជួយពន្យឺតការស្រូបជាតិស្ករ។
ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាថ្នាំព្យាបាលនោះទេ ហើយលទ្ធផលល្អអាស្រ័យលើការអនុវត្តត្រឹមត្រូវតាមគោលការណ៍៖ ត្រូវកំណត់បរិមាណត្រឹម១-២មើមក្នុងមួយពេល, ទទួលទានរួមជាមួយប្រូតេអ៊ីននិងខ្លាញ់ល្អ, ជ្រើសរើសវិធីស្ងោរឬចំហុយជំនួសការចៀន, និងរួមបញ្ចូលជាមួយការហាត់ប្រាណជាប្រចាំយ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃ។
ការគ្រប់គ្រងរបបអាហារបែបវិទ្យាសាស្ត្រ និងការពិគ្រោះជាមួយគ្រូពេទ្យជាប្រចាំ គឺជាវិធីសាស្ត្រតែមួយគត់ដើម្បីឱ្យការបរិភោគដំឡូងជ្វាផ្តល់អត្ថប្រយោជន៍ដល់សុខភាពអ្នកជំងឺទឹកនោមផ្អែម៕