យោងតាមការចុះផ្សាយពីប្រភពបរទេស ស្ថានភាពសក់គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសុខភាពរាងកាយ និងល្បឿននៃភាពចាស់របស់អ្នក។ មនុស្សដែលមានអាយុវែង និងមានសុខភាពល្អ តែងតែមានសក់ដែលមានលក្ខណៈដូចជា៖
សក់ក្រាស់មិនសូវជ្រុះ (បង្ហាញពីចរន្តឈាមល្អ), សក់ទន់រលោងគ្មានអង្គែ (បង្ហាញពីប្រព័ន្ធមេតាប៉ូលីស និងភាពស៊ាំរឹងមាំ), សក់ខ្មៅភ្លឺរលោងមិនឆាប់ស្កូវ (បង្ហាញពីមុខងារតម្រងនោម និងថ្លើមល្អ), និងសក់មានភាពយឺតខ្ពស់មិនងាយដាច់ (បង្ហាញពីការទទួលបានសារធាតុចិញ្ចឹម និងកម្រិតប្រូតេអ៊ីនគ្រប់គ្រាន់)។
ការថែរក្សាសុខភាពសក់ឱ្យបានល្អតាមរយៈរបបអាហារ ការគេង និងការហាត់ប្រាណ គឺជាមូលដ្ឋានគ្រឹះនៃរាងកាយដែលពោរពេញដោយថាមពល និងមានអាយុវែង៕