យោងតាមការចុះផ្សាយពីប្រភពបរទេស ការជួយកូនចៅគឺជាក្តីស្រឡាញ់ ប៉ុន្តែការផ្តល់ប្រាក់ដោយមិនមានការប្រុងប្រយ័ត្នអាចធ្វើឱ្យឪពុកម្តាយធ្លាក់ខ្លួនក្នុងភាពលំបាកនៅពេលចាស់ទៅ។
ដើម្បីធានាសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ មាតាបិតាត្រូវរក្សាទុកប្រាក់សន្សំសម្រាប់ថ្លៃព្យាបាល និងសោហ៊ុយផ្ទាល់ខ្លួនជានិច្ច ដោយមិនត្រូវលក់ទ្រព្យសម្បត្តិ ឬចំណាយអស់ពីខ្លួនដើម្បីជួយកូនឡើយ។ ការជួយគួរធ្វើឡើងតែក្នុងគ្រាដែលកូនជួបការលំបាកពិតប្រាកដ និងមានកិច្ចព្រមព្រៀងច្បាស់លាស់សម្រាប់ទឹកប្រាក់ចំនួនច្រើន ដើម្បីការពារសិទ្ធិផ្លូវច្បាប់។ សំខាន់បំផុត ឪពុកម្តាយត្រូវបង្រៀនកូនឱ្យចេះពឹងលើសមត្ថភាពខ្លួនឯង ព្រោះការផ្តល់ឱ្យនូវសមត្ថភាពរស់នៅគឺប្រសើរជាងការផ្តល់ឱ្យនូវប្រាក់ដោយគ្មានដែនកំណត់ ដែលអាចធ្វើឱ្យឪពុកម្តាយក្លាយជាបន្ទុករបស់កូននៅថ្ងៃក្រោយ៕