យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សារយៈពេល ២៦ ឆ្នាំដោយសាកលវិទ្យាល័យ Oxford បង្ហាញថា ការញ៉ាំអាហារសល់មិនមែនជាមូលហេតុផ្ទាល់នៃជំងឺមហារីកនោះទេ ប៉ុន្តែការរក្សាទុកអាហារមិនត្រឹមត្រូវទើបបង្កគ្រោះថ្នាក់។
ដើម្បីសុវត្ថិភាព អ្នកគួរដាក់អាហារក្នុងទូរទឹកកកឱ្យបានក្នុងរយៈពេល ២ ម៉ោងក្រោយចម្អិន រក្សាទុកក្នុងប្រអប់បិទជិត និងកម្តៅឱ្យក្តៅសព្វល្អមុននឹងបរិភោគ។ យ៉ាងណាមិញ ហានិភ័យមហារីកពិតប្រាកដគឺស្ថិតលើការរស់នៅមិនមានតុល្យភាព ការធាត់ និងភាពតានតឹងខ្លាំង ដូច្នេះការកែសម្រួលរបៀបរស់នៅឱ្យបានល្អ គឺជារឿងសំខាន់បំផុតសម្រាប់សុខភាព៕