យោងតាមការចុះផ្សាយពីប្រភពបរទេស “រោគសញ្ញាសម្ពាធឈាមឡើងខ្ពស់ភ្លាមៗពេលឃើញពេទ្យ” គឺជាស្ថានភាពដែលសម្ពាធឈាមឡើងខ្ពស់តែពេលវាស់នៅមន្ទីរពេទ្យ ប៉ុន្តែនឹងវិលត្រឡប់មកធម្មតាវិញនៅពេលអ្នកត្រឡប់ទៅផ្ទះ។
បញ្ហានេះបង្កឡើងដោយកត្តាផ្លូវចិត្ត ជាពិសេសភាពភ័យខ្លាច ឬការព្រួយបារម្ភចំពោះលទ្ធផលពិនិត្យក្នុងបរិយាកាសមន្ទីរពេទ្យ។ ទោះបីមិនទាន់ជាជំងឺលើសឈាមពិតប្រាកដ ប៉ុន្តែអ្នកដែលមានរោគសញ្ញានេះញឹកញាប់ អាចប្រឈមនឹងហានិភ័យនៃជំងឺបេះដូង និងលើសឈាមនាពេលអនាគត។
ដើម្បីគ្រប់គ្រងស្ថានការណ៍នេះ អ្នកគួររក្សាស្មារតីឱ្យស្ងប់តាមរយៈការធ្វើសមាធិ ចៀសវាងការប្រើប្រាស់សារធាតុរំញោចដូចជា កាហ្វេ ឬបារីមុនពេលពិនិត្យ ទៅដល់កន្លែងពិនិត្យមុនម៉ោងដើម្បីសម្រាក និងពិភាក្សាដោយបើកចំហជាមួយគ្រូពេទ្យអំពីអារម្មណ៍របស់អ្នក។ ការថែរក្សារបបអាហារ និងការពិនិត្យសុខភាពជាប្រចាំ គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការការពារសុខភាពរបស់អ្នកឱ្យបានយូរអង្វែង៕