យោងតាមការចុះផ្សាយពីប្រភពបរទេស ស្ត្រីជនជាតិជប៉ុនម្នាក់បានសម្រកទម្ងន់ពី ៧៨ គីឡូក្រាម មកនៅត្រឹម ៥០ គីឡូក្រាម តាមរយៈការតាំងចិត្តសម្រកដើម្បីបំពេញចំណង់ចំណូលចិត្តការស្លៀកពាក់ជាតួអង្គហ្គេម។
នាងទទួលបានជោគជ័យដោយអនុវត្តវិធីសាស្ត្រ ៣ យ៉ាង៖ ផ្ដាច់ម្សៅកែច្នៃមកប្រើអង្ករសំរូបវិញ, ផ្តោតលើអាហារសម្បូរប្រូតេអ៊ីនជំនួសអាហារចៀនបំពង, និងអនុវត្តគោលការណ៍ញ៉ាំបន្លែមុនអាហារផ្សេងៗដើម្បីកាត់បន្ថយការញ៉ាំលើសកាឡូរី។
លទ្ធផលនេះមិនត្រឹមតែផ្លាស់ប្តូររូបរាងឱ្យស្រឡូនស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យនាងមានសុខភាពល្អ និងមានទំនុកចិត្តខ្ពស់ឡើងវិញ៕