យោងតាមការចុះផ្សាយពីប្រភពបរទេស ការស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះកូនរបស់បងប្អូនខ្លួនឯងជារឿងល្អ ប៉ុន្តែប្រសិនបើអ្នកផ្តល់ឱ្យច្រើនហួសប្រមាណដោយមានការរំពឹងទុកថា ពួកគេនឹងត្រូវតបស្នង ឬក្លាយជាទីពឹងនៅពេលចាស់ទៅ នោះអ្នកនឹងងាយរងនូវការឈឺចាប់នៅពេលលទ្ធផលមិនដូចការរំពឹងទុក។
ការផ្តល់ឱ្យដោយដាក់សម្ពាធនៃ “ការចង់បានការតបស្នង” អាចប្រែក្លាយក្តីស្រឡាញ់ទៅជាបន្ទុកសម្រាប់ក្មេងៗ និងធ្វើឱ្យទំនាក់ទំនងគ្រួសារមានភាពរកាំរកូស។ ដូច្នេះ ចូរកុំព្យាយាមដើរតួជាឪពុកម្តាយ ឬដាក់ជីវិតផ្លូវអារម្មណ៍របស់អ្នកលើក្មេងៗឡើយ។
ការរក្សាព្រំដែនឱ្យបានត្រឹមត្រូវ ការស្រឡាញ់ដោយមិនមានការរំពឹងទុក និងការចេះរស់នៅដើម្បីខ្លួនឯង គឺជាគន្លឹះសំខាន់ដែលធ្វើឱ្យទំនាក់ទំនងគ្រួសារមានភាពយូរអង្វែង និងមានសុភមង្គលពិតប្រាកដ៕