យោងតាមប្រភពព័ត៌មានបរទេស ការលេងកីឡាតិន្នីស ឬកីឡាដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាដូចជា Pickleball អាចក្លាយជាកត្តាជំរុញថាមពល និងធ្វើឱ្យស្ត្រីកាន់តែមានភាពពុះកញ្ជ្រោលក្នុងរឿងលើគ្រែ ប្រសិនបើអ្នកលេងចេះក្បួនខ្នាតត្រឹមត្រូវ។ ការធ្វើសកម្មភាពរាងកាយទាំងនេះជួយបង្កើនចរន្តឈាម និងធ្វើឱ្យសាច់ដុំអាងត្រគាកមានភាពរឹងមាំ ដែលជាកត្តាសំខាន់ក្នុងការបង្កើនអារម្មណ៍ផ្លូវភេទឱ្យកាន់តែប្រសើរ។
ផ្ទុយទៅវិញ ប្រសិនបើការលេងមិនត្រឹមត្រូវ រហូតបណ្តាលឱ្យមានការឈឺចាប់នៅតំបន់ចង្កេះ ត្រគាក និងសរសៃពួរ វានឹងធ្វើឱ្យស្ត្រីបាត់បង់ភាពបត់បែន និងបង្កើតភាពភ័យខ្លាច ឬការឈឺចាប់ពេលរួមភេទទៅវិញ។ ការរត់ឈប់ភ្លាមៗ ឬការបត់បែនខ្លួនខ្លាំងពេកដោយមិនបានត្រៀមលក្ខណៈ គឺជារឿងដែលគួរចៀសវាង។
ដើម្បីរក្សាសមត្ថភាព និងភាពពុះកញ្ជ្រោលក្នុងរឿងលើគ្រែឱ្យនៅតែល្អប្រសើរ អ្នកលេងគួរកំណត់ពេលវេលាឱ្យសមស្រប ពោលគឺមិនគួរលើសពី ៣ ថ្ងៃក្នុងមួយសប្តាហ៍ឡើយ។ លើសពីនេះ ការហាត់កម្តៅសាច់ដុំមុនពេលលេងជាកត្តាចាំបាច់បំផុត ហើយការបន្ថែមការហាត់យូហ្គាគឺជាជម្រើសដ៏ល្អឥតខ្ចោះ ដើម្បីពង្រឹងសាច់ដុំអាងត្រគាក និងសាច់ដុំកណ្តាលឱ្យមានភាពបត់បែនរឹងមាំ ដែលជួយឱ្យជីវិតលើគ្រែរបស់អ្នកកាន់តែមានភាពរំភើប និងពោរពេញដោយថាមពល៕