យោងតាមការចុះផ្សាយពីប្រភពបរទេស ដើម្បីជម្នះភាពអស់កម្លាំង និងកាត់បន្ថយកម្ដៅក្នុងរដូវក្តៅ គ្រូពេទ្យណែនាំឱ្យបន្ថែមអាហាររសជាតិល្វីង ៦ ប្រភេទនេះក្នុងរបបអាហារ។
ម្រះជួយសម្រួលជាតិស្ករក្នុងឈាម និងបង្កើនចំណង់អាហារ។ ដើមត្រកួនជួយដល់ប្រព័ន្ធរំលាយអាហារ និងប្រឆាំងការរលាក។ ខាត់ណាខៀវសម្បូរជាតិសរសៃ និងជួយបន្សាបជាតិពុល។ មើមឈូកជួយឱ្យស្ងប់អារម្មណ៍ និងធ្វើឱ្យការគេងកាន់តែល្អ។ ផ្កាដាន់ដេលីនជួយទ្រទ្រង់មុខងារថ្លើម និងសុខភាពបេះដូង។ សូកូឡាខ្មៅដែលមានកាកាវចាប់ពី ៧០% ឡើងទៅជួយដល់ចរន្តឈាម និងកាត់បន្ថយភាពតានតឹង។
ការទទួលទានអាហារទាំងនេះដោយចម្រុះ និងមានតុល្យភាព នឹងជួយឱ្យអ្នកមានសុខភាពរឹងមាំ និងស្រស់ស្រាយពេញមួយរដូវកាលនេះ៕