យោងតាមការចុះផ្សាយពីប្រភពបរទេស តែបៃតងគឺជា “ខែលការពារធម្មជាតិ” ដែលសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារស្បែកពីកាំរស្មី ព្រះអាទិត្យ ពន្យារភាពចាស់ និងកាត់បន្ថយហានិភ័យមហារីកស្បែក។
ក្រៅពីជំនួយស្បែក តែបៃតងក៏ជួយទ្រទ្រង់មុខងារថ្លើម ខួរក្បាល និងបេះដូងឱ្យមានសុខភាពល្អ។ ដោយសារមានកាហ្វេអ៊ីនកម្រិតទាប វាក៏ជួយរក្សាភាពស្រស់ស្រាយបានយូរដោយមិនបង្កឱ្យហត់នឿយភ្លាមៗឡើយ។
ការទទួលទានជាប្រចាំក្នុងកម្រិតសមល្មម គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីថែរក្សាសុខភាពរាងកាយទាំងមូល៕