យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺខ្សោយតម្រងនោមដំណាក់កាលដំបូងងាយនឹងមើលរំលង ដោយមានសញ្ញាដូចជា អស់កម្លាំងរ៉ាំរ៉ៃ សម្ពាធឈាមឡើងខ្ពស់បន្តិច ឬហើមដៃជើង។
កត្តាបង្កគ្រោះថ្នាក់រួមមាន ការញ៉ាំអាហារប្រៃខ្លាំង ផឹកទឹកមិនគ្រប់គ្រាន់ ប្រើថ្នាំបំប៉នមិនច្បាស់លាស់ សម្រាកមិនទៀងទាត់ និងខ្វះការហាត់ប្រាណ។ ដើម្បីការពារ អ្នកគួរផឹកទឹកឱ្យបានគ្រប់គ្រាន់ (ប្រមាណ ២,៥ លីត្រក្នុងមួយថ្ងៃ) និងពិនិត្យមុខងារតម្រងនោមយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំតាមរយៈការធ្វើតេស្តឈាម និងទឹកនោម ដើម្បីរកឃើញ និងគ្រប់គ្រងជំងឺតាំងពីដំណាក់កាលដំបូង៕