យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញអាហារូបត្ថម្ភណែនាំឱ្យកាត់បន្ថយ ឬឈប់ស្តុកទុកអាហារកែច្នៃហួសប្រមាណចំនួន ៥ ប្រភេទ ព្រោះវាបង្កើនហានិភ័យនៃជំងឺមហារីក បេះដូង និងទឹកនោមផ្អែម។
ទឹកក្រូចកំប៉ុងមិនមានតម្លៃអាហារូបត្ថម្ភ និងមានជាតិស្ករខ្ពស់។ ទឹកប៉ូវកម្លាំងផ្ទុកទៅដោយសារធាតុបន្ថែម និងជាតិស្ករច្រើន។ ទឹកជ្រលក់ប៉េងប៉ោះកែច្នៃមានជាតិស្ករ និងសារធាតុបន្ថែមច្រើន។ ទឹកជ្រលក់សាច់អាំងសម្បូរជាតិស្ករ និងអំបិលដែលបង្កផលប៉ះពាល់ដល់សុខភាព។ សាច់ក្រក និងសាច់ជក់គឺជាក្រុមអាហារបង្កមហារីកដែលគួរចៀសវាង។
ការងាកមកទទួលទានអាហារស្រស់ៗ និងចម្អិនដោយខ្លួនឯង គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារសុខភាពឱ្យបានយូរអង្វែង៕