យោងតាមការចុះផ្សាយពីប្រភពបរទេស មហារីកមាត់ស្បូនមិនមែនបង្ហាញសញ្ញាត្រឹមតែការឈឺពោះប៉ុណ្ណោះទេ ប៉ុន្តែអ្នកត្រូវប្រយ័ត្ននឹងសញ្ញាទាំង ៤ នេះ៖
ការឈឺចុកចាប់ក្នុងអាងត្រគាករ៉ាំរ៉ៃ, ការធ្លាក់សខុសធម្មតាមានក្លិនស្អុយ, ការហូរឈាមតាមទ្វារមាសខុសប្រក្រតី (ដូចជាក្រោយពេលរួមភេទ ឬពេលអស់រដូវ), និងការឈឺចាប់ពេលរួមភេទ។
ប្រសិនបើមានសញ្ញាទាំងនេះ សូមប្រញាប់ទៅពិនិត្យសុខភាពជាបន្ទាន់។ ការចាក់វ៉ាក់សាំង HPV និងការពិនិត្យសុខភាពជាប្រចាំ (រៀងរាល់ ៣-៥ ឆ្នាំម្តង) គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការ និងព្យាបាលជំងឺនេះឱ្យទាន់ពេលវេលា៕