យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកអាចដុតបំផ្លាញថាមពលប្រហែល ៨០០ កាឡូរីក្នុងមួយថ្ងៃតាមរយៈការអនុវត្តទម្លាប់សាមញ្ញទាំង ៥ នេះ៖
ផឹកទឹកឱ្យបាន ២,៥ លីត្រក្នុងមួយថ្ងៃដើម្បីជំរុញមេតាប៉ូលីស។ រស់នៅក្នុងបរិយាកាសត្រជាក់ល្មមដើម្បីឱ្យរាងកាយដុតថាមពលកែសម្រួលសីតុណ្ហភាព។ គេងឱ្យបានគ្រប់គ្រាន់ ៨ ម៉ោងដើម្បីកាត់បន្ថយភាពតានតឹង និងការឃ្លានអាហារ។ ដើរឱ្យបាន ៥.០០០ ជំហានជារៀងរាល់ថ្ងៃ។ កុំអង្គុយស្ងៀមក្រោយញ៉ាំអាហារ ដោយក្រោកដើរតិចៗដើម្បីជំនួយដល់ការរំលាយអាហារ។
ទម្លាប់ទាំងនេះនឹងជួយឱ្យអ្នករក្សារូបរាងបានយ៉ាងល្អដោយមិនបាច់ធ្វើការហាត់ប្រាណធ្ងន់ធ្ងរឡើយ៕