យោងតាមការចុះផ្សាយពីប្រភពបរទេស ការខ្វះជាតិប៉ូតាស្យូមអាចបង្កជាការគាំងបេះដូង និងមរណភាពភ្លាមៗ ដូច្នេះកុំមើលស្រាលរោគសញ្ញាដូចជា អស់កម្លាំងរ៉ាំរ៉ៃ ជើងក្រញ៉ង់ញឹកញាប់ បេះដូងដើរញាប់ ទល់លាមក និងស្ពឹកដៃជើង។
នៅរដូវក្តៅ រាងកាយបាត់បង់ជាតិរ៉ែតាមរយៈញើសច្រើន ហេតុនេះអ្នកគួរកាត់បន្ថយសាច់ ហើយងាកមកទទួលទានអាហារសម្បូរប៉ូតាស្យូមចំនួន ៥ ប្រភេទរួមមាន៖ ទឹកដូង ចេក ត្រកួន ផ្សិត និងសណ្តែកសៀង។ សូមទទួលទានក្នុងបរិមាណសមល្មមតាមរយៈអាហារធម្មជាតិ ព្រោះការខ្វះ ឬលើសជាតិប៉ូតាស្យូមសុទ្ធតែអាចបង្កគ្រោះថ្នាក់ដល់សុខភាព៕