យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សារបស់សាលាសុខភាពសាធារណៈ Harvard TH Chan បង្ហាញថា ការទទួលទានសាច់ក្រហមច្រើនពេកអាចបង្កើនហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី ២ រហូតដល់ ៦២%។ អ្នកជំនាញណែនាំឱ្យកំណត់ការទទួលទានសាច់ក្រហមត្រឹមតែ ១ ដងក្នុងមួយសប្តាហ៍ ហើយគួរជំនួសមកវិញដោយប្រូតេអ៊ីនរុក្ខជាតិដូចជាគ្រាប់ធញ្ញជាតិ និងសណ្តែក ដែលអាចជួយកាត់បន្ថយហានិភ័យបានរហូតដល់ ៣០%។ ដើម្បីការពារជំងឺនេះឱ្យមានប្រសិទ្ធភាព អ្នកគួររក្សាទម្ងន់ឱ្យបានសមស្រប ហាត់ប្រាណជាប្រចាំ ញ៉ាំអាហារសម្បូរជាតិសរសៃ គេងឱ្យគ្រប់គ្រាន់ និងពិនិត្យសុខភាពតាមកាលកំណត់។