យោងតាមការចុះផ្សាយពីប្រភពបរទេស ទម្លាប់ងូតទឹកយប់ជ្រៅបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពច្រើនជាងការគិត៖
វាប៉ះពាល់ដល់ប្រព័ន្ធដង្ហើមដែលងាយបង្កជំងឺរលាកសួត និងហឺត, រំខានដល់គុណភាពនៃការគេង, បង្កើនសម្ពាធឈាម និងគ្រោះថ្នាក់ដល់អ្នកមានជំងឺបេះដូង, បង្កការឈឺចាប់សន្លាក់ឆ្អឹង និងសាច់ដុំ, ធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយងាយឆ្លងមេរោគ, ព្រមទាំងធ្វើឱ្យស្បែកស្ងួត និងសក់ខូចខាត។
ដើម្បីសុខភាពល្អ អ្នកគួរជៀសវាងការងូតទឹកយប់ជ្រៅ ហើយងាកមកងូតទឹកនៅពេលថ្ងៃ ឬរសៀលជំនួសវិញ៕