យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញខាងសុខភាពពោះវៀនបានព្រមានឱ្យប្រយ័ត្នចំពោះអាហារ ៣ ប្រភេទដែលមើលទៅដូចជាមានសុខភាពល្អ ប៉ុន្តែបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធរំលាយអាហារដោយសារសារធាតុបន្ថែមច្រើន។
ទីមួយគឺទឹកជ្រលក់ប៉ាស្តា ដែលតែងមានជាតិស្ករ និងសារធាតុរក្សាទុកមិនចាំបាច់។ ទីពីរគឺប៊័រផលិតពីគ្រាប់ធញ្ញជាតិ ដែលច្រើនតែលាយប្រេងដូង សារធាតុធ្វើឱ្យអាហារមានភាពលាយចូលគ្នាល្អ និងស្ករ។ ទីបីគឺនំប៉័ង ដែលជារឿយៗមានផ្ទុកសារធាតុរក្សាស្ថិរភាព និងស្ករច្រើនលើសលប់។
ដើម្បីសុខភាពល្អ អ្នកគួរចៀសវាងផលិតផលដែលមានបញ្ជីគ្រឿងផ្សំវែងអន្លាយ ហើយងាកមកជ្រើសរើសប្រភេទដែលមានគ្រឿងផ្សំសាមញ្ញ និងធម្មជាតិបំផុត។ ការពិនិត្យអានបញ្ជីគ្រឿងផ្សំមុនពេលទិញ គឺជាវិធីសាស្ត្រដ៏សំខាន់បំផុតក្នុងការការពារសុខភាពប្រព័ន្ធរំលាយអាហាររបស់អ្នក៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕