យោងតាមការចុះផ្សាយពីប្រភពបរទេស ការធ្វើតាមក្បាច់រួមភេទក្នុងខ្សែភាពយន្តអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សេរីរាង្គភេទបុរស ដែលគេហៅថា “បាក់លិង្គ”។
ស្ថានភាពនេះកើតឡើងនៅពេលសេរីរាង្គភេទដែលកំពុងរឹងខ្លួនខ្លាំងត្រូវបានបត់កោង ឬប៉ះទង្គិចដោយកម្លាំងខ្លាំងភ្លាមៗ ដែលបណ្តាលឱ្យស្រទាប់ការពារខាងក្នុងដាច់រហែក។ រោគសញ្ញាដែលបង្ហាញថាមានបញ្ហាគឺការហើម ឡើងពណ៌ស្វាយ កោងខុសប្រក្រតី និងឈឺចាប់ខ្លាំង។ ក្នុងករណីខ្លះ អ្នកជំងឺចាំបាច់ត្រូវវះកាត់ជាបន្ទាន់។ ដូច្នេះ ដើម្បីសុវត្ថិភាព បុរសគួរចេះយល់ពីដែនកំណត់នៃរាងកាយខ្លួនឯង ហើយកុំចម្លងក្បាច់ពីខ្សែភាពយន្តមកអនុវត្តដោយងងឹតងងុល។
ប្រសិនបើជួបគ្រោះថ្នាក់ក្នុងពេលរួមភេទ កុំអៀនខ្មាសឬលាក់បាំង ហើយត្រូវទៅជួបគ្រូពេទ្យជំនាញឱ្យបានឆាប់បំផុតដើម្បីទទួលការព្យាបាលត្រឹមត្រូវ៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕