យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាការស្តីបន្ទោសកូនជាផ្នែកមួយនៃការអប់រំក្តី ប៉ុន្តែឪពុកម្តាយគួរជៀសវាងពាក្យសម្តី ៣ ប្រភេទដែលបង្កការឈឺចាប់ដល់ផ្លូវចិត្តកូន៖
ទីមួយគឺការគំរាមបោះបង់ចោល ដែលធ្វើឱ្យកូនបាត់បង់អារម្មណ៍សុវត្ថិភាពនិងជឿថាការស្រឡាញ់មានលក្ខខណ្ឌ។ ទីពីរគឺការមើលងាយសមត្ថភាពកូន ដែលធ្វើឱ្យកូនបាត់បង់ទំនុកចិត្ត និងគិតថាខ្លួនឯងពិតជាមិនបានការដូចការចោទប្រកាន់។ ទីបីគឺការបន្ទោសកូនថាជាបន្ទុក ដែលបង្កឱ្យកូនមានអារម្មណ៍ខុសយ៉ាងខ្លាំង និងឈានទៅរកការបាក់ទឹកចិត្ត។
ការចេះគ្រប់គ្រងអារម្មណ៍ និងប្រើពាក្យសម្តីដោយការយល់ចិត្ត គឺជាមេរៀនដ៏សំខាន់បំផុត ដើម្បីកសាងផ្ទះឱ្យក្លាយជាកន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់កូនធំធាត់ដោយភាពកក់ក្តៅ៕