យោងតាមការចុះផ្សាយពីប្រភពបរទេស បន្ទាប់ពីការរួមភេទ ប្រសិនបើអ្នកជួបប្រទះសញ្ញាមិនប្រក្រតីទាំង ៧ នេះ សូមកុំព្រងើយកន្តើយឱ្យសោះ៖
១. ការក្តៅក្រហាយនៅប្រដាប់ភេទដែលកើតឡើងញឹកញាប់ ២. ការហូរឈាមតិចតួចនៅស្ត្រី ៣. ការរមាស់ខ្លាំងដែលសង្ស័យថាឆ្លងមេរោគ ៤. ការឈឺចាប់ ឬកន្ត្រាក់សាច់ដុំអាងត្រគាកខុសធម្មតា ៥. ការឈឺក្បាលខ្លាំងក្រោយរួមភេទ ៦. ការឈឺចាប់ពេលនោម ឬនោមញឹកញាប់ដែលជាសញ្ញានៃការឆ្លងមេរោគផ្លូវទឹកនោម និង ៧. ការបញ្ចេញក្លិនមិនល្អខុសធម្មតាពីប្រដាប់ភេទ។
រោគសញ្ញាទាំងនេះអាចជាសញ្ញានៃការឆ្លងមេរោគ ឬបញ្ហាសុខភាពកំបាំងមុខផ្សេងទៀត។ ការទៅពិនិត្យជាមួយគ្រូពេទ្យជំនាញឱ្យបានទាន់ពេលវេលា គឺជាវិធីសាស្ត្រតែមួយគត់ដើម្បីដោះស្រាយបញ្ហា និងការពារកុំឱ្យវិវត្តទៅជាផលវិបាកធ្ងន់ធ្ងរ៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕