យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីស្លឹកគ្រៃមានប្រយោជន៍ដល់ការរំលាយអាហារ និងសុខភាពទូទៅ ប៉ុន្តែការទទួលទានមិនត្រឹមត្រូវអាចបង្កគ្រោះថ្នាក់។
អ្នកគួរចៀសវាងការលាបស្លឹកគ្រៃផ្ទាល់លើស្បែកព្រោះអាចបង្កការរលាក។ ការទទួលទានច្រើនហួសប្រមាណអាចបណ្តាលឱ្យវិលមុខ ងងុយដេក ស្ងួតមាត់ ឬនោមញឹក។ លើសពីនេះ ការប្រើប្រាស់ប្រេងស្លឹកគ្រៃ ឬតែស្លឹកគ្រៃច្រើនពេកអាចប៉ះពាល់ដល់មុខងារថ្លើម និងស្រទាប់ក្រពះ។ ស្ត្រីមានផ្ទៃពោះគួរជៀសវាងការទទួលទានស្លឹកគ្រៃក្នុងបរិមាណច្រើនព្រោះអាចប៉ះពាល់ដល់ទារក។ ចុងក្រោយ អ្នកជំងឺកំពុងធ្វើការព្យាបាលដោយគីមីគួរជៀសវាងស្លឹកគ្រៃ ព្រោះវាអាចជ្រៀតជ្រែកដល់ប្រសិទ្ធភាពនៃថ្នាំព្យាបាល។
ដូច្នេះ ការទទួលទានគួរមានកម្រិតសមរម្យ និងពិគ្រោះជាមួយគ្រូពេទ្យបើអ្នកមានបញ្ហាសុខភាពពិសេស៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕