យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រៅពីគ្រឿងស្រវឹង មានភេសជ្ជៈ ២ ប្រភេទដែលមនុស្សជាច្រើនចូលចិត្តទទួលទានប្រចាំថ្ងៃ ប៉ុន្តែវាបែរជាកត្តាបង្កឱ្យជាតិអាស៊ីតកើនឡើង និងងាយបង្កជាជំងឺរលាកសន្លាក់យ៉ាងស្ងៀមស្ងាត់។
ប្រភេទទីមួយគឺភេសជ្ជៈមានជាតិស្ករខ្ពស់ដូចជាទឹកក្រូចកំប៉ុង តែគុជ និងទឹកផ្លែឈើកែច្នៃ ដែលជាតិស្ករ នឹងជំរុញឱ្យរាងកាយផលិតជាតិអាស៊ីតកាន់តែច្រើន។ ប្រភេទទីពីរគឺទឹកស៊ុប ឬទឹកស្ងោរឆ្អឹង ដែលការស្ងោរយូរធ្វើឱ្យជាតិពូរីនក្នុងសាច់ និងឆ្អឹងរលាយចូលក្នុងទឹកស៊ុប ហើយនៅពេលទទួលទានជាប្រចាំវានឹងបំលែងទៅជាអាស៊ីតយ៉ាងឆាប់រហ័ស។
ដើម្បីការពារខ្លួន អ្នកជំនាញណែនាំឱ្យផឹកទឹកធម្មតាឱ្យបានគ្រប់គ្រាន់ពី ២ ទៅ ២,៥ លីត្រក្នុងមួយថ្ងៃ ដើម្បីជួយដល់ការបញ្ចេញចោលជាតិអាស៊ីតតាមរយៈតម្រងនោម រួមជាមួយការរក្សាទម្ងន់ និងហាត់ប្រាណជាប្រចាំ ទើបជាវិធីសាស្ត្រទប់ស្កាត់ដ៏មានប្រសិទ្ធភាពបំផុត៕