យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រើសរើសត្រីដែលមានគុណភាព គឺអាស្រ័យលើការពិនិត្យឱ្យបានហ្មត់ចត់លើចំណុចសំខាន់ៗមួយចំនួន។
អ្នកគួរជ្រើសរើសត្រីដែលមានភ្នែកថ្លាមិនល្អក់ មានអញ្ចាញពណ៌ក្រហមស្រស់ សាច់មានភាពតឹងណែនល្អ មានស្បែករលោង និងស្រកជាប់ល្អ ព្រមទាំងមានក្លិនឆ្អាបធម្មតាមិនស្អុយ។
បើអាចគួរជ្រើសរើសត្រីដែលនៅហែលរស់ ហើយត្រូវចៀសវាងត្រីដែលមានពណ៌ភ្លឺចែងចាំងខុសធម្មតា ឬមានក្លិនស្អុយ។ ការអនុវត្តតាមវិធីសាស្ត្រទាំងនេះ នឹងជួយឱ្យអ្នកទទួលបានត្រីដែលមានសុវត្ថិភាព និងរសជាតិឆ្ងាញ់សម្រាប់ក្រុមគ្រួសារ៕